ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្អែក​នេះ​នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់ខេត្ដក្រចេះ»

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា​ ស្អែកនេះ​នៅវេលាម៉ោង០៩​ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តក្រចេះ» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ-សង្កាត់។

សូមជម្រាបថា​ សន្និសីទសារព័ត៌មាននេះ​ មានការដឹកនាំ និងសម្របសម្រួលដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ដោយឡែក វាគ្មិនដែលនឹងចូលរួមគឺតំណាងរដ្ឋបាលខេត្តក្រចេះ៕

ដោយ៖សហការី​


ចែករំលែក៖