ព័ត៌មានទាន់ហេតុការណ៍៖

របាយការណ៍​ថ្មី អះអាងថា​៖​ ដោយសារ​ជំងឺ​កូ​វីដ​១៩​ ធ្វើជា​ហេតុផល​ក្នុងការ​រឹតបន្តឹង​សេរីភាពអ្នកសារព័ត៌មាន​ ​និង​សកម្មជន​

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាម​ការលើកឡើង​នៅក្នុង​របាយការណ៍​ថ្មី ដែល​ទើបបាន​ចេញផ្សាយ​ថ្មីៗនេះ​ បានបញ្ជាក់ថា​ រដ្ឋាភិបាល​ក្នុងប្រទេស​ប្រមាណ​ជាង ៨០ នៅ​ជុំវិញ​ពិភពលោក បាន​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ធ្វើជា​ហេតុផល​ក្នុងការ​រឹតបន្តឹង​សេរីភាព​សារព័ត៌មាន និង​ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​។

បេីតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន បាន​ផ្តោតទៅលើ​ទិន្នន័យ​ដែល​បាន​កើតមានឡើង​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​កន្លងទៅ ពី​ការដែល​រដ្ឋាភិបាល​នានា​ប្រើប្រាស់​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន ការ​ចាប់ចង ការគំរាមកំហែង និង​ការ​រឹតបន្តឹង​ជាដើម​ក្នុងការ​បង្ក្រាប​អ្នកប្រឆាំង​រិះគន់​។​

​ជាក់ស្ដែងនៅក្នុង​ប្រទេស​ចិន អាជ្ញាធរ​ បាន​ចាត់វិធានការ​ជាបន្ទាន់​ក្នុងការ​ចាប់​ឃុំ​ខ្លួ ន​និង​ដាក់​ពិរុទ្ធ​ក្រុម​វេជ្ជបណ្ឌិត អ្នកសារព័ត៌មាន​និង​សកម្មជន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពីដំបូងៗ ជុំវិញ​វីរុស​កូ​រ៉ូ​ណា​។​

គួរបញ្ជាក់ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ កាលពី​ខែ​មុន បានប្រកាសថា ខ្លួន​កំពុង​ស៊ើបអង្កេត​មនុស្ស​ប្រមាណ ១៧.០០០ នាក់ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី​ការឆ្លង​រាតត្បាត​នៃ​នៃ​ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស Human Rights Watch៕ដោយ៖ស​ តារា​

រូបភាព​៖ឯកសារ


ចែករំលែក៖