ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសកំពង់ឆ្នាំងចាប់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ជាមួយនិងថ្នាំញៀន៣២កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពចែកចាយ ជួញដូរ និង រក្សាទុកគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះគឺបានធ្វើឡើងកាលពីវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា លោកវរជនសង្ស័យដែលត្រូវឃាត់ខ្លួន១. សុះ អាលី ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទរក្សាទុក ជួញដូរសារធាតុញៀនខុសច្បាប់។ ២.ឈ្មោះ សុះហ្គោសាលី ភេទប្រុស អាយុ៣១ឆ្នាំ ជាខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ឡាច ខេត្តកំពង់ឆ្នាំងពីបទរក្សាទុក ជួញដូរសារធាតុញៀនខុសច្បាប់។ និង ៣.ឈ្មោះ គង់ ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ ជាខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទសមគំនិត ជួញដូរ សារធាតុញៀនខុសច្បាប់ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញ ថ្នាំញៀនច្រកជាស្រេចចំនួនញៀនចំនួន៣២កញ្ចប់,ទូរសព្ឌ័ ២គ្រឿង ម៉ូតូ១គ្រឿង និង សម្ភារ:វេចខ្ចប់មួយចំនួនទៀត ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យ គឺជាក្រុមមួយដែលប្រជាពលរដ្ឋនៅមូលដ្ឋានរាយការណ៍អំពីសកម្មភាពប្រព្រឹត្តិបទល្មើសគ្រឿងញៀន នៅក្នុងភូមិរបស់គាត់ ទទួលបានព័ត៌មាននេះសមត្ថកិច្ចបានដាក់កម្លាំងឃ្លាំមើលនិងបង្រ្កាបជាក់ស្តែងតែម្តង បានឃាត់ខ្លួនបាន៣នាក់ជាមួយថ្នាំញៀនជាង៣២កញ្ចប់ផងដែរ ។ ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកងសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ដោយ៖ចន្ថា


ចែករំលែក៖