ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍អន្តរជាតិអបអរសាទរអាមេរិកវិលត្រឡប់ចូលកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញ

ចែករំលែក៖

នៅថ្ងៃទី​១៩ខែកុម្ភៈ(ពេលវេលាអាមេរិក) គឺជាថ្ងៃដែលអាមេរិក​ប្រកាសវិលត្រឡប់ចូលកិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុទីក្រុងប៉ារីស​ ក្រោយពេលប្រធានាធិបតី បៃឌិន ចុះហត្ថលេខា​ ក្នុងថ្ងៃដែល លោកចូលកាន់តំណែងប្រធានាធិបតី កាលពីថ្ងៃទី ២០ខែមករា​ ។

មេដឹកនាំនៅជុំវិញពិភពលោក បានទន្ទឹងរង់ចាំ អាមេរិកបង្ហាញពីភាពមុឺងម៉ាត់របស់ខ្លួន ក្នុងកិច្ចព្រមព្រៀង អន្តរជាតិ ​​ក្រោយរយៈពេល​៤ឆ្នាំ​ អវត្តមាន ក្រោមការដឹកនាំរបស់លោកត្រាំ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានបញ្ជាក់ថា ការវិលត្រឡប់របស់អាមេរិក គឺពិតជាសំខាន់ ។ លោក​Antonio Guterres បានវាយតម្លៃខ្ពស់ ចំពោះការប្រកាសរបស់លោកបៃឌិន ថា អាមេរិក​នឹងបន្តផ្តល់ជំនួយដើម្បីទប់ស្កាត់បម្រែបម្រួល អាកាសធាតុ​ ដល់បណ្តាប្រទេស​ក្រីក្រ​ និងកំពុងអភិវឌ្ឍន៍ ដូចដែលបានសន្យា កាលពីឆ្នាំ​២០០៩។
លោក​Antonio Guterres សង្ឃឹមថា សកម្មភាពរបស់អាមេរិក នឹងជួយកាត់បន្ថយ​ជាតិពុល និងធ្វើជាគំរូ សម្រាប់ បណ្តាប្រទេសធ្វើតាម។ មានជាង ១២០ប្រទេសហើយ​ រួមទាំងប្រទេសដែលបញ្ចេញជាតិពុលច្រើនជាងគេគឺចិន​​ក៏បានសន្យា កាត់បន្ថយជាតិពុលចូលក្នុងបរិយាកាស រហូតដល់កម្រិត ០ ក្នុងរយៈពេល​១០ឆ្នាំខាងមុខ​។
មន្ត្រីសេតវិមានអាមេរិក ប្រកាសថា ​គោលដៅ ស្តីពីបម្រែបម្រួលអាកាសធាតុ របស់អាមេរិក​និងត្រូវប្រកាស​នៅក្នុងកិច្ចប្រជុំ ក្នុងថ្ងៃ​ «ផែនដី» នាខែមេសា ឆ្នាំ​២០២១នេះ៕ដោយ៖ធីរីណា

រូបភាព៖AP


ចែករំលែក៖