ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Bournemouth ដាក់គោលដៅអតីតខ្សែប្រយុទ្ធក្រុម Arsenal លោកThierry Henry ជាអ្នកចាត់ការថ្មី

ចែករំលែក៖

អតីតខ្សែប្រយុទ្ធក្រុម Arsenal, Barcelona និងជម្រើសជាតិបារាំង Thierry Henry ស្ថិតក្នុងបញ្ជីសម្រាំងដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិBournemouth

អតីតអ្នកចាត់ការទូទៅក្លិប Monaco វ័យ៤៣ឆ្នាំរូបនេះបច្ចុប្បន្នជាអ្នកទទួលបន្ទុកនៅក្លិបបាល់ទាត់ CF Montreal ការកំណត់គោលដៅនេះគឺជំនួសលោក Jonathan Woodgate ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Bournemouth បន្ទាប់ពីការបណ្តេញលោក Jason Tindall ចេញកាលពីថ្ងៃទី៣ ខែកុម្ភៈ។

សារព័ត៌មាន BBC Radio Solent បានរាយការណ៍ថា អតីតអ្នកចាត់ការទូទៅក្លិប Huddersfield Town និងលោក David Wagner អតីតគ្រូបង្វឹក Schalke ក៏ស្ថិតនៅក្នុងបញ្ជីសម្រាំងចុងក្រោយដើម្បីជំនួស Tindall នៅឯកីឡដ្ឋាន Vitality ផងដែរ។

លោក David Wagner ត្រូវបានបណ្តេញចេញដោយក្រុម Schalkeដែលស្ថិតក្នុងក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់កាលពីខែកញ្ញាបន្ទាប់ពីរងបរាជ័យចំនួន១៨ប្រកួត។

លោក Thierry Henry ចូលបម្រើការងារនៅក្លិប Montreal កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយចំណាយពេលត្រឹមតែខែទទួលបន្ទុកខាងក្លិបបារាំងលីកកំពូលបារាំងអំឡុងយុទ្ធនាការឆ្នាំ២០១៨-២០១៩ ។ នេះគឺជាតួនាទីជាអ្នកចាត់ការដំបូងរបស់លោកបន្ទាប់ពីបានបំពេញតួនាទីជាជំនួយការរបស់អ្នកចាត់ការទូទៅសញ្ជាតិបែលហ្ស៊ិកលោក Roberto Martinez

លោក Thierry Henry បានជាប់ឈ្មោះក្នុងបញ្ជីសម្រាំងសម្រាប់ការងាររបស់អ្នកចាត់ការក្រុម Aston Villa កាលពីខែតុលា ឆ្នាំ២០១៨ មុនពេលចូលរួមជាមួយ Monaco ជាកន្លែងដែលគាត់ចាប់ផ្តើមអាជីពជាគ្រូបង្វឹក ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្លិប Bournemouth ក្រោមការដឹកនាំរបស់លោក Jonathan Woodgate កំពុងឈរលេខរៀងទី៦ ក្នុងក្របខ័ណ្ឌអង់គ្លេស Championship ដែលជាលីកទី២របស់អង់គ្លេសមាន៤៩ប្រកួត ចាញ់ក្រុមលេខ១ Norwich City ១២ពិន្ទុក្នុងចំណោម៣០ប្រកួតកន្លងមក។ ៥ប្រកួតចុងក្រោយរបស់ក្រុម Bournemouth គឺឈ្នះ៣ប្រកួត ចាញ់១ប្រកួត និងស្មើ១ប្រកួត ហើយនៅថ្ងៃទី២០ ខែកុម្ភៈខាងមុខ ក្រុមនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ QPR សម្រាប់ក្របខ័ណ្ឌ Championship បន្តទៀត

ដោយ៖ភារៈ


ចែករំលែក៖