នៅថ្ងៃទី១៩ខែកុម្ភៈ(ពេលវេលាអាមេរិក) គឺជាថ្ងៃដែលអាមេរិកប្រកាសវិលត្រឡប់ចូលកិច្ចព្រមព្រៀងស្តីពីអាកាសធាតុទីក្រុងប៉ារីស ក្រោយពេលប្រធានាធិបតី បៃឌិន ចុះហត្ថលេខា ក្នុងថ្ងៃដែល លោកចូលកាន់តំណែងប្រធានាធិបតី កាលពីថ្ងៃទី ២០ខែមករា ។
មេដឹកនាំនៅជុំវិញពិភពលោក បានទន្ទឹងរង់ចាំ អាមេរិកបង្ហាញពីភាពមុឺងម៉ាត់របស់ខ្លួន ក្នុងកិច្ចព្រមព្រៀង អន្តរជាតិ ក្រោយរយៈពេល៤ឆ្នាំ អវត្តមាន ក្រោមការដឹកនាំរបស់លោកត្រាំ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានបញ្ជាក់ថា ការវិលត្រឡប់របស់អាមេរិក គឺពិតជាសំខាន់ ។ លោកAntonio Guterres បានវាយតម្លៃខ្ពស់ ចំពោះការប្រកាសរបស់លោកបៃឌិន ថា អាមេរិកនឹងបន្តផ្តល់ជំនួយដើម្បីទប់ស្កាត់បម្រែបម្រួល អាកាសធាតុ ដល់បណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ដូចដែលបានសន្យា កាលពីឆ្នាំ២០០៩។
លោកAntonio Guterres សង្ឃឹមថា សកម្មភាពរបស់អាមេរិក នឹងជួយកាត់បន្ថយជាតិពុល និងធ្វើជាគំរូ សម្រាប់ បណ្តាប្រទេសធ្វើតាម។ មានជាង ១២០ប្រទេសហើយ រួមទាំងប្រទេសដែលបញ្ចេញជាតិពុលច្រើនជាងគេគឺចិនក៏បានសន្យា កាត់បន្ថយជាតិពុលចូលក្នុងបរិយាកាស រហូតដល់កម្រិត ០ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
មន្ត្រីសេតវិមានអាមេរិក ប្រកាសថា គោលដៅ ស្តីពីបម្រែបម្រួលអាកាសធាតុ របស់អាមេរិកនិងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំ ក្នុងថ្ងៃ «ផែនដី» នាខែមេសា ឆ្នាំ២០២១នេះ៕ដោយ៖ធីរីណា
រូបភាព៖AP