ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការអំពាវនាវសិស្សានុសិស្សទាំងអស់ នៃសាលា SIS និងសាលាភ្នំពេញថ្មី ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺចាប់ពីស្អែកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ សូមអញ្ជើញមកយកសំណាកនៅវេលាម៉ោង ១០ព្រឹក នៅទីតាំងសាលាទាំងពីរ ដើម្បីតេស្តរកវីរុសកូវីដ-១៩ ។
សូមបញ្ជាក់ថា, រកឃើញសិស្សថ្នាក់ទី៦ម្នាក់នៅសាលា SIS សាខាក្បែរផ្សារដើមគរ និងម្តាយរបស់គាត់កើតកូវីដ-១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដោយសារមូលហេតុនេះ សាលាសូមផ្អាកការរៀនផ្ទាល់ជាបណ្តោះអាសន្ន ដោយរៀនតាមអនឡាញវិញ៕
ដោយ៖ សិលា