ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំយុវជន និងកីឡា សម្រេចផ្អាកដំណើរការ ជាបណ្ដោះអាសន្នវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលា អេស អាយ អេស សាខាឡាក់គីស្តារ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួង អប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការ វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹង ជាថ្មី និងស្នើសូម បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរ នៃគ្រឹះស្ថានសិក្សាទាំង២ ខាងលើ ដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ អញ្ជើញមកសាលា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី ព្រឹក ដើម្បីឱ្យមន្រ្តីសុខាភិបាលធ្វើការយកសំណាក សូមសាលារៀបចំទីតាំងសម្រាប់ ប្រមូលសំណាក និងមានមន្ត្រីបង្គោលមួយសម្រាប់ទំនាក់ទំនងជាមួយមន្ត្រីសុខាភិបាល។

បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅរសេវាសុខាភិបាល។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

 

ដោយ៖សុខ ខេមរា


ចែករំលែក៖