ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
ជាមួយគ្នានេះ នៅថ្ងៃទី២២នេះក្រសួងក៏បានប្រកាស ពីការព្យាបាលជាសះស្បើយ ចំនួន២នាក់។
ក្រសួងសុខាភិបាល ក៏បានធ្វើការអំពាវនាដល់អ្នកដែលពាក់ព័ន្ធ ធ្លាប់ចេញចូលទីតាំងចំនួន២៣ (មានក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ មានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនមានអាការមិនស្រួលខ្លួន ដូចជាឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។
សូមជម្រាបថា គិតត្រឹមម៉ោងស៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានរំលឹកអំពី សេចក្តីអំពាវនាវក្រើនរំលឹក ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ថា,
ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេស អ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឱ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្លួនគ្រប់ៗ គ្នា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គេមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំ ជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើៗដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេងៗ តារាងខាងក្រោមនេះ គឺជាទី តាំងដែលបានបិទជាបណ្តោះអាសន្ន ហើយក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល ដែលមានដូចតទៅ៖
-សង្ស័យ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានកូវីដ-១៩ ទៅនឹងព្រឹត្តិការណ៍ ត្រូវមានភាពស្មោះត្រង់ មិនលាក់ លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្ត យកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ -១៩ នៅមណ្ឌលសុខភាពចាក់អង្រែនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាព ជារៀងរាល់ថ្ងៃ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬ ពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទដែលមានជូននៅខាង ក្រោមនេះស្រាប់ ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា។
– ត្រូវចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល សម្រាប់អ្នកដែលសង្ស័យ ឬដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយនឹងបុគ្គលដែលបានរក ឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩។ ការធ្វើចត្តាឡីស័កនេះ ត្រូវធ្វើនៅតាមគេហដ្ឋានរៀងៗខ្លួន រីឯបុគ្គល ដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន អាជ្ញាធរថ្នាក់ក្រោមជាតិ មានភារកិច្ចក្នុងការគ្រប់គ្រង តាមដានការអនុវត្ត និងចាត់ចែងទីកន្លែងសម្រាប់ការធ្វើចត្តាឡីស័កនេះ៕
ដោយ៖សិលា