ភ្នំពេញ៖ តាមរយ:សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន គឺបិទសាលាផ្អាកដំណើរការជាបណ្តោះអាសន្នចំនួន៥ទៀតនៅភ្នំពេញ និងខេត្តកណ្ដាល ទាំងរដ្ឋ និងឯកជន។
ក្នុងនោះរួមមាន: អនុវិទ្យាល័យឫស្សីជ្រោយ, សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល, សាលាបឋមសិក្សាកូលាបទី១, និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។
ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹង ជាថ្មី។ គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្តកណ្តាល គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ចូលរួម សហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា