ខេត្តព្រះសីហនុ៖ រដ្ឋបាលសាលាខេត្តព្រះសីហនុ សូមជម្រាបមកម្ចាស់សណ្ឋាគារ ជីនហ៊ីទាំង ៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិក ក្រុមហ៊ុនជីនប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កម្មវត្ថុ ៖ ស្តីពីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន សណ្ឋាគារជីនហ៊ីទាំង ៣សាខា និងបិទអគារស្នាក់នៅរួម របស់បុគ្គលិកក្រុមហ៊ុនជីនប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោង ៖ តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក ឱ្យបានជ្រាបថា ៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតម្ភពីស្ត្រីជនជាតិចិនឈ្មោះ ZHANG SHUANG កាន់លិខិតឆ្លងដែនលេខ EG 0682655 ស្នាក់នៅបន្ទប់លេខ១១០៣ ជាន់ទី១១ នៃសណ្ឋាគារ ជីនប៉ិព័រអ៊ុ ហើយលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យលោកផ្អាកអាជីវកម្មសណ្ឋាគារជីនប៉ីទាំង៣សាខា និងបិទអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុន ជីនហ៊ី នៅក្រុងព្រះសីហនុ ជាបន្ទាន់ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវ ថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវ ដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារចាកចេញក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុម ឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុង សណ្ឋាគារទាំង ៣សាខា ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ ក្នុងតំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុង សណ្ឋាគារត្រូវយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល ។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់រូបភាពរបស់សណ្ឋាគារជីនប៉ិ ទាំង ៣សាខា និងបិទអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនហ៊ី ជាបណ្តោះអាសន្ន ចាប់ពីពេលជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងករណីលោកមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធាន ការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះសូម លោក ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា