ហ្វុីលីពីនមានបំណង«ដោះដូរ » គ្រូពេទ្យ យកវ៉ាក់សាំងពីប្រទេស អង់គ្លេស អាល្លឺម៉ង់ ដោយប្រទេសនេះបញ្ជូនក្រុមគ្រូពេទ្យទៅធ្វើការនៅក្នុងប្រទេសទាំងពីរ ដើម្បីដោះដូរជាមួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្ត៏មន្ត្រីហ្វីុលីពីន កាលពីថ្ងៃទី ២៣ខែកុម្ភៈ បានឲ្យដឹងថា ប្រទេសនេះ នឹងបញ្ជូនគ្រូពេទ្យរាប់ពាន់នាក់ ទៅកាន់អង់គ្លេសនិង អាល្លឺម៉ង់ធ្វើការជួយទប់ស្កាត់កូវីដ-១៩ ជាការដោះដូរជាមួយវ៉ាក់សាំង។ ហ្វុីលីពីនជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបង្អស់ទីពីរនៅក្នុងតំបន់អាស៊ាន។ ពេលថ្មីៗនេះប្រទេសតំបន់អាស៊ានបានសម្រេច លុបច្បាប់ហាមប្រាមគ្រូពេទ្យទៅធ្វើការនៅក្រៅប្រទេស ប៉ុន្តែ ជារៀងរាល់ឆ្នាំក៏មានគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ជាង ៥០០០នាក់ទៅធ្វើការនៅក្រៅប្រទេសជារៀងរាល់ឆ្នាំ។
លោកស្រី Alice Visperas មន្ត្រីទទួលបន្ទុក ពលករបរទេសរបស់ហ្វុីលីពីន នៅថ្ងៃទី ២៣ខែកុម្ភៈបានឲ្យដឹងថា ប្រទេសនេះបានត្រៀមលក្ខណៈ បញ្ជូនគ្រូពេទ្យទៅក្រៅប្រទេសធ្វើការពិសេសគឺប្រទេសអង់គ្លេសនិង អាល្លឹម៉ង់ ជាការដោះដូរនិងវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ។
ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅទីក្រុងម៉ានីល មិនទាន់វិភាគអ្វីជុំវិញព័ត៌មានខាងលើនៅឡើយទេ។ មកទល់ពេលនេះ អអ់គ្លេស និងអាល្លឺម៉ង់ បានចាក់វ៉ាក់សាំងជូនពលរដ្ឋ ២៣លាននាក់ ។ ចំណែកហ្វុីលីពីនវិញ ទើបតែចាប់ផ្តើម កម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋ ៧០លាននាក់ ស្មើនិង
៦០ភាគរយនៃចំនួនពលរដ្ឋទាំងអស់១០៨លាននាក់។
ក្រុមគ្រូពេទ្យ ហ្វុីលីពីនទៅធ្វើការនៅក្រៅប្រទេស បាននាំមកនូវប្រាក់ចំណូលជូនជាតិ ដលទៅ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ កាលពីឆ្នាំ២០១៩ ប្រទេសនេះក៏បានបញ្ជូនគ្រូពេទ្យទៅធ្វើការនៅក្រៅប្រទេស ១៧០០០នាក់ផងដែរ៕ដោយ៖ធីរីណា
រូបភាព៖ REUTERS