ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវ ការស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ-អាជីវកម្ម ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ WANG MI អាយុ ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេន EG 0167749 ដែលបានស្នាក់នៅរួម វីរ ភ្យូឈ័រ ខុនដូ-អាជីវកម្ម ហើយលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យលោក ផ្អាកជាបណ្តោះអាសន្នអគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ អាជីវកម្ម ស្ថិត នៅផ្លូវលេខ២១០ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាបន្ទាន់ដោយមិនអនុញ្ញាតឱ្យបាន ភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារចេញ-ចូលដោយគ្មានការអនុញ្ញាត អាជ្ញាធរមានសមត្ថកិច្ចឡើយ។

ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងទីនោះ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ ក្នុងដំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់រស់នៅក្នុងទីនោះ ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័ក គ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់អគារស្នាក់នៅរួម វ័ន ភ្យូឈ័រ ខុនដូ អាជីវកម្ម ជាបណ្តោះអាសន្ន ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងករណីមិនបានអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន ។ អាស្រ័យហេតុនេះសូម លោក LU XIAOLONG អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖