ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកទៅញាំកាហ្វេនៅហាងជិតសាលាសង្កាត់ស្ទឹងមានជ័យ១ ទេ គឺមានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅញ៉ាំកាហ្វេ នៅថ្ងៃ៥-៦ ខែមីនា

ចែករំលែក៖

      ភ្នំពេញ៖ សូមបញ្ជាក់ថា នៅតូបកាហ្វេ មួយកន្លែង តាមផ្លូវចូលជាប់ខាងឆ្វេងដៃសាលាសង្កាត់ស្ទឹងមានជ័យ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ–១៩ ធ្លាប់បានទៅញ៉ាំកាហ្វេ នៅថ្ងៃ៥–៦ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ទៅហាងកាហ្វេនេះ មេត្តាទៅពិនិត្យសំណាក និង ធ្វើចត្តាឡីស័ក ដោយប្រុងប្រយ័ត្នបំផុត។

សូមជម្រាបជូនថា៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានថា៖ មានករណីវិជ្ជមានជំងឺកូវីដ–១៩ថ្មីចំនួន៤៩នាក់ និងមានអ្នកជាសះស្បើយចំនួន២១នាក់៕

ដោយ៖ សិលា


ចែករំលែក៖