ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ លោតពីលើអគារធ្វើចត្តាឡីស័កជាន់ទី៤ ស្លាប់នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីបុរសជនជាតិចិនម្នាក់លោតពីលើអគារធ្វើចត្តាឡីស័ក ស្លាប់ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។  យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា មកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក(សណ្ឋាគារ និងកាស៊ីណូ Goddess of Liberty) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីជនជាតិចិនម្នាក់ បានធ្វើអត្តឃាត លោតពីបន្ទប់ស្នាក់នៅ នៃសណ្ឋាគារ ជាន់ទី៤ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ដថា ជនរងគ្រោះឈ្មោះ KANG YONG JIAN ភេទ ប្រុស អាយុ ៥៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E52442451ស្នាក់នៅបន្ទប់លេខ ៤០១៥ ជាន់ទី៤។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំយកសំណាកធ្វើតេស្ត៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖