អន្តរជាតិ៖ បើយោងតាមការផ្សាយរបស់ BBC បាននិយាយថា ស្តេច Goodwill Zwelithini នៃជនជាតិដើមភាគតិចនៅអាហ្វ្រិកខាងត្បូង បានសោយទិវង្គតក្នុងព្រះជន្ម៧២ព្រះវស្សាដោយព្រះរោគទឹកនោមផ្អែម។
BBC បន្តថា ព្រះអង្គ Goodwill Zwelithini គឺជាមេដឹកនាំអំបូរជនជាតិដើមភាគតិចដ៏ធំជាងគេនៅអាហ្វ្រិកខាងត្បូង និងជាមនុស្សដែលមានឥទ្ធិពលនៃការដឹកនាំបែបប្រពៃណី ដោយបន្តតំណែងពីព្រះបិតាតាំងពីឆ្នាំ១៩៦៨មក។
សូមជម្រាបថា កាលពីសប្តាហ៍មុន ក្រោយជំងឺទឹកនោមផ្អែកធ្វើទុក្ខ ព្រះអង្គត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត KwaZulu-Natal ។
គួរបញ្ជាក់ថា ខេត្ត KwaZula-Natal មានពលរដ្ឋជនជាតិដើមភាគតិចប្រមាណ១០លាននាក់៕ដោយ៖ស តារា
រូបថត៖BBC