ព័ត៌មានទាន់ហេតុការណ៍៖

ករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលីសអាមេរិក ខណៈប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ​;​ ពេល​នេះ​អ្នក​ជំនាញ​កំពុងស៊ើបអង្កេត

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងបញ្ជូនក្រុមការងារទៅសិក្សា និងស៊ើបអង្កេតទៅលើករណីរថយន្តរបស់ក្រុមហ៊ុន Tesla បានបើកទៅបុកទង្គិចជាមួយរថយន្តប៉ូលីស ដោយប្រើប្រាស់មុខងារ Autopilot (បើកបរដោយស្វ័យប្រវត្តិ)។

បើតាមការលេីកឡេីងរបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិសហរដ្ឋអាមេរិក​ បានបញ្ជាក់ថា នៅពេលនេះក្រុមការងារជំនាញពិសេសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ បានចាប់ផ្ដើមធ្វើការងារនេះ ខណៈអាជ្ញាធរ និងក្រុមជំនាញខាងបច្ចេកទេស និងក្រុមពាក់ព័ន្ធផ្សេងៗ ក៏កំពុងធ្វើការងារនេះផងដែរ។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បន្ថែមទៀតថា ករណីបែបនេះកេីតមានច្រើនដងហើយ​ ពាក់ព័ន្ធនឹងរថយន្ត Tesla ហើយលទ្ធផលនៃការស៊ើបអង្កេតក៏មិនទាន់រកឃើញអ្វីដែលជាកំហុសឆ្គងរបស់ក្រុមហ៊ុនផងដែរ ហើយករណីនេះក៏នៅមិនទាន់ដឹងច្បាស់ផងដែរ តែអ្វីដែលសំខាន់នោះគឺខាងប៉ូលិសខ្លាចមានគេលួចប្រើ (Hack) ប្រព័ន្ធប្រតិបត្តិការរបស់រថយន្ត Tesla ក្នុងការប្រព្រឹត្តបទល្មើស ឬឧក្រិដ្ឋកម្ម។

សូមជម្រាបថា​ ពាក់ព័ន្ធនឹងការប្រើប្រាស់មុខងារ Autopilot នេះផងដែរ ត្រូវបានខាងក្រុមហ៊ុន Tesla ណែនាំថា អាចប្រើបាន ប៉ុន្តែមិនត្រូវដកដៃ ឬមិនយកចិត្តទុកដាក់លើចង្កូតរថយន្តឡើង។

ដោយឡែក​យោងតាមសម្តីរបស់ប៉ូលីសវិញ​ បានបញ្ជាក់ដែរថា រថយន្តរបស់បុរសវ័យប្រហែល ២២ឆ្នាំ បានបើកមកបុកជាមួយនឹងរថយន្តល្បាតនៅស្ថានីយប៉ុស្តិ៍ប៉ូលីស Michigan State Police ដោយរថយន្តនោះ មានបើកភ្លើងអាសន្ន ហើយករណីនេះផងដែរ មិនបណ្តោលឲ្យមានមនុស្សស្លាប់ ឬរបួសនោះទេ៕ដោយ​៖ស​ តារា​

 


ចែករំលែក៖