ខេត្តស្វាយរៀង៖ យោងតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់ឱ្យអ្នកសារព័ត៏មានដឹងថា
ស្ត្រីជនជាតិវៀតណាម២នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានអាជ្ញាធរ នាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានព្យាបាលជាសះស្បើយហើយ និងកំពុងបន្តឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ថែមទៀត ទើបប្រគល់ឲ្យសមត្ថកិច្ចអន្តោប្រវេសន៍ធ្វើការបន្ត។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាម ចំនួន២នាក់ (អាយុ ២៨ឆ្នាំ និងអាយុ ២៧ឆ្នាំ ស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ) បានធ្វើដំណើរពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ីម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AC-4048 មកដល់ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងចេញ ទៅប្រទេសវៀតណាម។
ដោយសារមានឯកសារមិនគ្រប់គ្រាន់ និងមានភាពមិនប្រក្រតី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែននិងបានឲ្យត្រឡប់ មកក្រោយវិញ។
ដោយ៖ យឹម សុថាន