ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រើអំពើហិង្សាក្នុងគ្រួសារត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតបុ័ងតោ)ទៅលើប្រពន្ធត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាសធ្វេីការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។
ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៣៖២០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅការដ្ឋាន០៣ក្រុមហ៊ុនក្រុងបុកស្ថិតក្នុងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។
ជនសង្ស័យឈ្មោះស៊ីណាត ណាក់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឡ ឃុំកោងកាងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រស់នៅបច្ចុប្បន្នភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវជាប្ដី។
រីឯជនរងគ្រោះ ឈ្មោះសុខ វី ភេទស្រីអាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក។
រឿងហេតុដែលបណ្តាលឱ្យមានអំពើហិង្សាកើតឡើងគឺនៅពេលឈ្មោះសុខ វីហើយនិងឈ្មោះស៊ីណាត ណាក់ បាននាំគ្នាហូបបាយ ហើយក៏បានឈ្លោះប្រកែកពាក្យសម្ដីគ្នាព្រោះឈ្មោះ
សុីណាត ណាក់បានប្រចណ្ឌឈ្មោះសុខ វីហើយក៏បានទៅយកកាំបិតកាប់ដំឡូងមកកាប់ឈ្មោះសុខ វីត្រូវភ្លៅខាងឆ្វេងបណ្ដាលរងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពអណ្តូងមាស។
វត្ថុតាងដកហូតមានកាំបិតបុ័ងតោចំនួន ១។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាស្នននៅអធិការដ្ឋានស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖