ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំមួយ ដោយសម្រេចឲ្យមន្ដ្រីរាជការ កម្មករ និយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៤ -១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
នៅក្នុងបរិការណ៍នៃ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» ដែលប្រទេសជាតិបាន និងកំពុងបន្ត ជួបប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងក្នុងគោលបំណងធានាការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការមួយចំនួនពាក់ព័ន្ធនឹងការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិត បទដ្ឋានជាធរមាន ដូចខាងក្រោម៖
១-អនុញ្ញាតឱ្យមន្ត្រី បុគ្គលិកនៃស្ថាប័នរដ្ឋទាំងអស់ឈប់សម្រាករយៈពេល ៣ ថ្ងៃ តាមកាលបរិច្ឆេទដូចបញ្ជាក់ខាងលើ ស្របតាមអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។ ចំពោះបុគ្គលិក កម្មករ និយោជិតនៃវិស័យឯកជន ការឈប់សម្រាករយៈពេល ៣ ថ្ងៃនេះ អាចត្រូវ បានធ្វើឡើងតាមជម្រើស ២យ៉ាង អាស្រ័យទៅតាមការស្រុះស្រួលគ្នារវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតនៃរោងចក្រ សហគ្រាសនីមួយៗ ។
សូមអាននូវខ្លឹមសារ នៃសារាចរណែនាំ
ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃ ពុធ ៣ កើត ខែពិសាខ ឆ្នាំ ឆ្លូវ ទោស័ក ព.ស. ២៥៦៤ ដល់ថ្ងៃសុក្រ ៥ កើត ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ និង វិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងឱកាសឈប់សម្រាកនេះ ទាំងស្រុងដូចខាងក្រោម៕
ដោយ៖សុខ ខេមរា