យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែមីនានេះបានឲ្យដឹងថា កីឡាការិនីវាយតឺន្នីសកំពូលរបស់ពិភពលោក Serena Williams បានដកខ្លួនចេញពីកម្មវិធី Miami Open នៅសប្តាហ៍នេះបន្ទាប់ពីធ្វើការវះកាត់មាត់របស់នាង។ ម្ចាស់ជើងឯក Grand Slam ២៣សម័យកាលរូបនេះត្រូវបានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Australian Open ដោយកីឡាករ Naomi Osaka កាលពីខែមករា។ កីឡាការិនី Serena Williams មានវ័យ៣៩ឆ្នាំដែលបានឈ្នះពានរង្វាន់ Miami Open ចំនួន៨លើករួចមកហើយបាននិយាយថា “ខ្ញុំខកចិត្តក្នុងការដកខ្លួនចេញពិកម្មវិធីនេះណាស់។ Miami Open គឺជាការប្រកួតពិសេសមួយសម្រាប់ខ្ញុំ ពីព្រោះវាជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំសោកស្តាយណាស់ដែលខ្ញុំមិនបានឃើញអ្នកគាំទ្រដែលមិនគួរឱ្យជឿនៅឆ្នាំនេះ”។ ចំណែកការចាប់ឆ្នោតសម្រាប់ការប្រកួតផ្នែកបុរសក្នុងកម្មវិធីខាងលើក៏មានកីឡាករមួយចំនួនដកខ្លួនចេញដែរដូចជា កីឡាករលេខ១ពិភពលោក Novak Djokovic, Roger Federer, Rafael Nadal និង Dominic Thiem លេខ៤ពិភពលោកជាដើម។ ការប្រកួតនឹងចាប់ផ្តើមដំណើរការនៅថ្ងៃចន្ទទី២២នេះតទៅ ៕ដោយ៖ភារៈ
រឿងទាក់ទង
រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក
2 hours ago
ទំនាស់រឿងនេសាទខ្យងក្លាយជាហិង្សាសម្លាប់ប្រុសម្នាក់នគរបាលបំបែកសំណុំរឿងឃាត់ខ្លួនជនសង្ស័យ៣នាក់
3 hours ago
លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ
4 hours ago