ព័ត៌មានទាន់ហេតុការណ៍៖

ដុតសំរាមរាលដាលដល់បន្ទប់ដាក់សម្ភារឆេះអស់៣បន្ទប់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទប់សម្រាប់ដាក់សម្ភារម៉ាស៊ីនត្រជាក់ចំនួន៣បន្ទប់ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងបង្កឡេីងដោយសារការដុតសំរាមក្បែរនោះ​ ធ្វើឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២១​ នៅក្នុងឃ្លាំងអង្ករមួយកន្លែង​ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ បន្ទប់ខាងលេីត្រូវបានថៅកែសាងសង់ចំនួន៤បន្ទប់ជាប់ៗគ្នា​ សម្រាប់ស្នាក់នៅបណ្តោះអាសន្ន​ បន្ទាប់មកក៏យកបន្ទប់ទាំងនោះដាក់សម្ភារម៉ាស៊ីនត្រជាក់វិញ​ ។
ប្រភពបន្តថា​ លុះមកដល់វេលាកេីតហេតុមិនដឹងថា​អ្នកណាបានដុតសំរាមនៅក្បែរបន្ទប់នោះ​ទេ ធ្វេីឲ្យរាលដាលឆេះដល់បន្ទប់ដាក់សម្ភារយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ថា​ ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់សាលាខណ្ឌពោធិ៍សែនជ័យ​ ទេីបគ្រប់គ្រងបាន។ចំណែកសម្ភារនិងបន្ទប់ចំនួ​ន៣បន្ទប់ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង តែសំណាងដែរដែលមិនមានមនុស្សរងរបួសនោះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖