ទស្សនាវដ្តី Newsweek បានផ្សាយថា ចិន រុស្ស៊ី កូរ៉េខាងជើង និងអុីរ៉ង់ បានចាប់ដៃគ្នាបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រ ដើម្បីប្រឆាំង អាមេរិក ដែលកំពុងព្យាយាមទប់ស្កាត់ផលប្រយោជន៍ប្រទេសទាំងនោះ។
តាមទស្សនាវដ្តីខាងលើ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាងយី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃទី២៦ខែមីនា ដើម្បីជួបពិភាក្សាជាមួយសមភាគីអុីរ៉ង់ លោក Mohammad Javad Zarif និងប្រធានាធិបតី Hassan Rouhani ។ កាលពីពាក្យកណ្តាលសប្តាហ៍កន្លងមក លោកវ៉ាងយី និងគណៈប្រតិភូមិ បានដំឡើងសរសៃកដាក់គ្នាជាមួយមន្ត្រីអាមេរិក ក្នុងកិច្ចប្រជុំនៅរដ្ឋ Alaska ។
ចំណែកភាគីអុីរ៉ង់ វិញ អ្នកនាំពាក្យក្រសួងការបរទេសលោក Saeed Khatibzadeh នៅថ្ងៃទី ២៣មីនាកន្លងមក ថា ទីក្រុងប៉េកាំង និងទីក្រុងងតេអុីរ៉ង់ នឹងត្រូវពិនិត្យឡើងវិញនៅគម្រោង បង្កើនទំនាក់ទំនងយុទ្ធសាស្ត្រ កាន់តែប្រសើរឡើង ។
ចិននឹងអុីរ៉ង់ គឺបានចូលរួម នៅក្នុងកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ដែលហៅថាគម្រោងធ្វើសកម្មភាពរួម JCPOA ។
ចិននឹងអុីរ៉ង់ បានទម្លាក់កំហុសទៅលើអាមេរិក ដែលបានបំផ្លាញកិច្ចព្រមព្រៀងនោះ ។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergey Ryabkov បានបញ្ជាក់ថា ក៏បានជួបជាមួយអគ្គរដ្ឋទូតអុីរ៉ង់ នៅក្នុងប្រទេសរុស្សុីដើម្បីពិភាក្សាស្តីពីកិច្ចព្រមព្រៀង JCPOA ។ជាមួយគ្នានេះដែរ ប្រទេសទាំងពីរក៏បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់រាល់ការដាក់ទណ្ឌកម្ម ទៅលើប្រទេសអុីរ៉ង់។
ក្រៅពីនេះ ប្រទេសចិន រុស្ស៊ុី និងអុីរ៉ង់ នឹងធ្វើសមយុទ្ធរួមនៅលើដែនសមុទ្រ ក្នុងពេលដែល ទំនាក់ទំនងរវាង អុីរ៉ង់ និង អាមេរិកកំពុងតែតានតឹង ។
ចំណែកកូរ៉េខាងជើង វិញ មេដឹកនាំគីម ជុងអ៊ុន បានលើកឡើងថា អាមេរិក គឺជាសត្រូវ ហើយកូរ៉េខាងជើងនឹងមានវិធានការទប់ទល់ជាមួយអាមេរិក ។ មេដឹកនាំគីម ជុងអ៊ុន បង្ហាញពីគោលបំណង ចង់ឲ្យកូរ៉េខាងជើង និងចិន បង្កើតទៅជាសម្ពន្ធមិត្តយោធាទប់ស្កាត់ ការគំរាមកំហែងពីអាមេរិក៕ដោយ៖ ធីរីណា
រូបភាព៖The New York Times