ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តលុបអាជ្ញាបណ្ណគេហទំព័រចំនួន២ទៀតថ្ងៃនេះ ! គេហទំព័រឈ្មោះ ស្ទឹងច្រាលប៉ុស្តិ៍ និងកាសែតឈ្មោះ “យុវជនតេជោ”

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបប្រកាសលេខ៣៧០ ព .ម.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោកស្រី សេង ស្រីពៅ បើកអាជីវកម្មគេហទំព័រឈ្មោះ ស្ទឹងច្រាលប៉ុស្តិ៍ “www.stpongchralpost.com” និងលោក សឿង រដ្ឋា បើកកាសែតឈ្មោះ “យុវជនតេជោ” ដោយម្ចាស់ អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការបំពាន យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅ ក្រសួងព័ត៌មាន។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕

ដោយ ៖ សិលា


ចែករំលែក៖