ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀម​ៗ! បងប្អូន​ក្នុងខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី០៧ មេសា រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលវែង នៅតំបន់មួយចំនួន

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសនៅថ្ងៃសុក្រទី២៦​ ខែមីនា​ ឆ្នាំ​២០២១នេះថា​ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលវែង នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ​ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

ជាក់ស្ដែង​នៅ​ក្នុង​សេចក្ដី​ជូនដំណឹង​ខាងលេីនេះ​ បានបញ្ជាក់ថា​ ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ មានរយៈពេលប្រមាណ០៨ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទៀបភ្លឺផងដែរ។

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដី​ជូនដំណឹង​មានដូចខាងក្រោម៖

ដោយ៖ ស តារា

 


ចែករំលែក៖