ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចតេជោ ហ៊ុនសែន ថ្វាយលិខិតសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយលិខិតសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លូងម៉ែ» វិញ។

ក្នុងសារលិខិតសម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា , សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បពិត្រ សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបឋមទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយអង្គសម្តេចម៉ែ សូមប្រោស ព្រះរាជមេត្តាទ្រង់ស្ដេចសព្វព្រះហឫទ័យ ដ៏ខ្ពង់ខ្ពស់បំផុតដូចតទៅ៖
ទូលព្រះបង្គំជាខ្ញុំ និងរាជរដ្ឋាភិបាលបានសម្រេចបានទិញយកមន្ទីរពេទ្យ នគរទេព ហើយបាន ប្តូរឈ្មោះមន្ទីរពេទ្យនេះដាក់ថាមន្ទីរពេទ្យ “ហ្លួងម៉ែ- វិញ ដើម្បីថ្វាយព្រះបរមរាជកិត្តិយស ចំពោះព្រះរាជ កិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ និងព្រះរាជមនុស្សធម៌ តាមព្រះរាជលំអានព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចាប់ពីពេលនេះតទៅ ។

ចំពោះមុខមន្ទីរពេទ្យបាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ លុះថ្ងៃអនាគត មន្ទីរពេទ្យហ្លួងម៉ែ នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត ។
សូមហ្លួងម៉ែជាអម្ចាស់ជីវិតម្កល់លើត្បូង ទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ និងទ្រង់ព្រះមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់បំផុត៕

ដោយ ៖ សិលា


ចែករំលែក៖