ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀង សម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្ម រោងចក្រ បេសឆែក ភែកឃីជីង (ខេមបូឌា) ឯ.ក ការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក និងទីតាំងអាហារដ្ឋាន អេស ធី ខណ:មានអ្នកឆ្លងកូវីដ-១៩ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បាន ជម្រាបមក លោកអគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេស ឈើ លូ ម្ចាស់អាជីវកម្មអាហារដ្ឋាន អេស ធី ។

កម្មវត្ថុ ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្ម រោងចក្រ បេសចែក កែកុឃីជីង, ការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក និងទីតាំងអាហារដ្ឋាន អេស ធី ស្ថិតនៅ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ យោងរលិខិតលេខ ០៤២/២១ ល .ស ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងស្វាយរៀង ។

តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូន លោក ជ្រាបថា ថ្មីៗនេះ មានអ្នកជំងឺកូវីដ-១៩ បានបំពេញការងារក្នុងការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក រួចបានទៅប៉ះពាល់ផ្ទាល់ ជាមួយអ្នកបម្រើការងារនៅរោងចក្រ បេសជែក ភ្នែកឈឺជើង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និង បានចូលហូបអាហារនៅអាហារដ្ឋានអេសធី ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវ ឱ្យលោក ផ្អាកជាបណ្តោះអាសន្នការចេញ-ចូល ការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក រោងចក្របេសឆែក ភ្នែកបីជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងអាហារដ្ឋានអេសធីជាបន្ទាន់ ហើយក៏មិន អនុញ្ញាតឱ្យមានអ្នកចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡើយ ។

ក្នុងន័យនេះ រដ្ឋបាលខេត្តស្វាយរៀង សម្រេចផ្អាកទីតាំងទាំង ០៣ខាងលើជាបណ្តោះអាសន្ន ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ។ ក្នុងករណី លោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តស្វាយរៀង និងចុះអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ។
អាស្រ័យហេតុនេះ សូម លោក ត្រូវអនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖