ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បញ្ចប់ការងារជួសជុល និង​អ៊ុត​កៅស៊ូ​ផ្លូវ​១៦​ខ្សែ ក្នុង​ខណ្ឌដូនពេញហើយ មិនប៉ះពាល់ជំងឺកូវីដ-១៩ឡើយ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការងារ ជួសជុល និង​អ៊ុត​កៅស៊ូ​កំណាត់​ផ្លូវ​ទាំង​២៩​ខ្សែ ដែល​ទទួលរង​ការខូចខាត​ក្រោយ​​​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក​ បើទោះបីជំងឺកូវិដ- កំពុងរីករាលដាល ចូលសហគមន៏ក្ដី ហើយក៏ការងារអភិវឌ្ឍន៏នេះ មិនប៉ះពាល់ ដល់បុគ្គលិកកម្មកររបស់យើង នោះ ផងដែរ ។
រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​និង​​កំពុង​បន្តធ្វើ​យ៉ាងសកម្ម​ទៅ
តាម​គម្រោង​ ដែល​បាន​គ្រោងទុក​។ ដែល​ក្នុងនេះ មាន​ផ្លូវដែលត្រូវជួសជុលចំនួន​១៦​ខ្សែ បានធ្វើ​ការជួលជុល និង​អ៊ុត​កៅស៊ូ​ឡើងវិញ​បញ្ចប់​ នៅត្រឹម​ថ្ងៃ​២៨ មីនា​ ឆ្នាំ២០២១នេះផងដែរ ។
មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រុមការងារជំនាញ ថ្ងៃនេះបាន​អ៊ុត​កៅស៊ូ​ផ្លូវ​ជុំវិញ​រង្វង់​មូល​គួច​កាណុង (​ស្តា​ត​ចាស់​) និង​បាន​បន្ត​ការ​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ​៤៧​បន្តទៀត ដោយ​ចាប់ ផ្តើម​ពី​រង្វង់​មូល​ស្ដា​ត​ចាស់ រហូតមកដល់​វត្តភ្នំ​ក្នុង​ខណ្ឌដូនពេញ ហើយ​ជា​គម្រោង​ត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​២៧ មីនា​នេះ​ផងដែរ ។ បន្ត​ពីនេះ​ក្រុមការងារ​នឹង​បន្តទៅ​ធ្វើការ​ជួលជុល និង​អ៊ុត​កៅស៊ូ​នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ប​ន្ត​ទៀត​។​
មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​អស់ ផ្លូវ​ចំនួន ២៩​ខ្សែ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការខូចខាត​ក្រោម​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការដឹកនាំ​ផ្ទាល់​ពី​លោក​ ឃួ​ង ស្រេង ផ្លូវ​ដែល​ខូចខាត​ទាំងអស់ ត្រូវ​ជួស ជុល កែលំអរ​ឡើងវិញ​។​
ប៉ុន្តែ ទោះបីជា​យ៉ាងណាក្តី អាជ្ញាធរ​ក៏​ដូច​មន្ត្រី​ជំនាញ បាន​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ ចំពោះ​ការរំខាន​ដោយមាន​ការបិទផ្លូវ ឬ​បិទ​ទីតាំង​បណ្តោះអាសន្ន នៅពេល​ការដ្ឋាន​ចាប់​ដំណើរ​ការ​៕

ដោយ៖ សំរិត


ចែករំលែក៖