ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលក់បន្លែ​ ផ្សារដើមគ និងអ្នកទិញលក់បន្ត​ សូមមកធ្វើលិខិតបញ្ជាក់ពី អាជ្ញាធរ ឬ ប្រធានផ្សារ ដើម្បីរួចពី បំរាមគោចរ

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបថា, អ្នកលក់បន្លែ​ ផ្សារដើមគ និងអ្នកទិញលក់បន្ត​ សូមមកធ្វើលិខិតបញ្ជាក់ពី អាជ្ញាធរ ឬ ប្រធានផ្សារ ដើម្បីរួចពី បំរាមគោចរ ។ នេះបើតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។

សេចក្ដីជូនដំណឹង អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ថ្លែងថា, អ្នកលក់បន្លែ​ ផ្សារដើមគ និងអ្នកទិញលក់បន្ត​ សូមមកធ្វើលិខិតបញ្ជាក់ពី អាជ្ញាធរ ឬ ប្រធានផ្សារ ដើម្បីរួចពី បំរាមគោចរ។

ដើម្បី​ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ បំរាមគោចរ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង ៥ព្រឹក។
ដោយឡែក, ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖

ទី១៖ Hotline 1299
ទី២៖ 098 379 777
ទី៣៖ 077 856 966
ទី៤៖ 099 429 040
បើតាមលោក ម៉េត មាសភក្ដី ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗជូន ២៤ម៉ោងលើ២៤ម៉ោង បើបញ្ហាបិទគោចរពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹកនោះ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖