ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ! គោលបំណងរបស់ជនដែលបង្កចលាចលមិនឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង គឺទិសដៅគេ ចង់វាយប្រហារទៅលើវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន តែប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា គោលបំណងរបស់ជនដែលបង្កចលាចលមិនឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង គឺទិសដៅគេ ចង់វាយប្រហារទៅលើវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន តែប៉ុណ្ណោះ។

លោកស្រីសូមបញ្ជាក់ថា នៅសាធារណរដ្ឋប្រជាមានិតចិន ក៏មានការចាក់វ៉ាក់សាំងនេះដូចគ្នាដែរ វ៉ាក់សាំងដែលប្រគល់ឲ្យកម្ពុជាយើងដែលជាជំនួយមានវ៉ាក់សាំងសុីណូហ្វាម ចំនួន ១លាន៣សែនដូស និងវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ១លាន៥សែនដូស ដែលកម្ពុជាបញ្ជទិញពីសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភេទវ៉ាក់សាំងចំនួន ២មុខ ដែលដើរមុខគេនៅសាធារណរដ្ឋប្រជាមានិតចិន ហើយមកដល់ពេលនេះ តាមព័ត៌មានដែលទទួលបានគឺ ចិនបានចាក់វ៉ាក់សាំងប្រភេទនេះ បានជាង ១១០លាននាក់ជាងទៅហើយ ។លោកស្រីសូមបញ្ជាក់ទៅវិញថា ប្រទេសចិនផលិតវ៉ាក់សាំងមកនេះ ដើម្បីសម្លាប់ប្រជាជនឯង ឬយ៉ាងម៉េច ហើយឥឡូវអ្នកដែលចាក់វ៉ាក់សាំងប្រភេទនេះ ១១០លាននាក់ជាងនេះ គឺគេនៅហ្នឹង គឺអត់ទៅណាផង អត់មានអីផង។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន សូមអំពាវនាវដល់សាធារណជន ពិសេសបងប្អូនកម្មករ កម្មការរិនី បានជ្រាបថា បណ្តាប្រទេសនានានាលើសកលលោកគេចង់បានវ៉ាក់សាំងចាក់ណាស់ ហើយឥឡូវកំពុងដណ្តើមគ្នាចាក់វ៉ាក់សាំង ចុះបើកម្ពុជាយើងមានវ៉ាក់សាំងហើយ រឿងអីយើងមិនចាក់ ហើយការចាក់វ៉ាក់សាំងនេះមិនមានការគិតលុយគិតកាក់អីទេ គឺផ្តល់ជូនដោយសុទ្ធចិត្ត គឺដើម្បីតែសុខភាពបងប្អូនទាំងអស់គ្នា ៕

 

ដោយ ៖ សិលា


ចែករំលែក៖