ព័ត៌មានទាន់ហេតុការណ៍៖

រឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និង វិធានការបង្ការ – ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

យោង៖ – សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព .ស . ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័កពស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និង វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនេះ៖ – សារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .ស.២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត .២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
• សេចក្តីណែនាំ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លង វីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
– សេចក្តីសម្រេចលេខ ០៦៨/២១ សសរ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព .ស .ស .២៥៦៥ គ .ស.២០២១ .២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព .ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេរ និងស្របពេលដែល “ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១។ ក្នុងមូលដ្ឋានរាជធានីភ្នំពេញមិនទាន់មានភាពធូរស្រាលនៅឡើយនោះ រដ្ឋបាល រាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ យុវជន-យុវនារី កម្មករ-កម្មការិនី និងសាធារណជន ទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និង វិធានការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១. ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀន ហ្គាស និងចរន្តអគ្គិសនី ដើម្បីបង្ការ – ធូប ភ្លើងចង្ក្រាន ការប្រើប្រាស់ប្រេងឥន្ធនៈ ទូរស័ព្ទ ទប់ស្កាត់គ្រោះអគ្គិភ័យជាយថាហេតុ និងដើម្បីបញ្ចៀសការបាត់បង់ ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋទូទៅ។

២.ហាមដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងបាញ់ទឹក ជះទឹក គប់ក្បង់ទឹក ប៉ាតម្សៅ លាបម្សៅ វាយដោយរំពាត់ ឬ ឧបករណ៍ផ្សេងៗ អុជផាវ និងគ្រឿងផ្ទុះផ្សេងៗ ដែលជាសកម្មភាព ខុសច្បាប់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រពៃណីដ៏ល្អផូរផង់របស់សង្គមជាតិ។

៣. ចៀសវាងការធ្វើដំណើរចេញក្រៅលំនៅឋាន ឬ ចំណាកដែលមិនចាំបាច់ និងចៀសវាងការធ្វើ ដំណើរកម្សាន្ត ឬ ធ្វើដំណើរទៅកាន់ខេត្តផ្សេងៗ ដែលអាចជាហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ទៅបុគ្គលដទៃ គ្រួសារផ្សេងទៀត និងក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ ព្រោះថា រាជធានីភ្នំពេញ ត្រូវបាន ក្រសួងសុខាភិបាល កំណត់ថាជាទីតាំងភូមិសាស្ត្រក្នុងចំណោម ៥ រាជធានី-ខេត្ត មានការឆ្លងរាលដាល នៃជំងឺកូវីដ -១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

៤. ផ្អាកការរៀបចំសង្ក្រាន្ត វត្តភ្នំ ” និងការរៀបចំសង្ក្រាន្តតាមបណ្តាខណ្ឌទាំង ១៤ ក្នុងឱកាសនៃពិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ គ.ស.២០២១ នាពេលខាងមុខនេរ។

៥. ហាមដាច់ខាតការប្រមូលផ្តុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី កម្មវិធី រាំច្រៀង ពិធីជប់លៀង និងការ ជួបជុំគ្រប់ប្រភេទ ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន លើកលែងតែការជួបជុំក្នុង ចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា។

៦. គ្រប់វត្តអារាម ទីកន្លែងសក្ការៈបូជា រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន អាជីវកម្មដ្ឋាន និង ទីតាំងសប្បាយភាពនានា ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមានសមត្ថកិច្ច ក្នុងនោះ គណៈគ្រប់គ្រង ឬ ម្ចាស់ទីតាំង ត្រូវចាត់ចែងអនុវត្តដូចជា , ១ ចាត់ឱ្យមានអ្នកវាស់កម្តៅ បាញ់អាល់កុល-ជែល ចែកម៉ាស និងចូលរួមអនុវត្តការស្កេន QR Code “Buanigie sStop Covid (២) អនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ (៣) រៀបចំទីតាំង ឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ចៀសវាងទីតាំងបិទជិត និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និង (៤) កំណត់ចំនួនមនុស្សចេញ-ចូលជាអតិបរមា សមាមាត្រទៅនឹងទំហំទីតាំង ចៀសវាងដាច់ខាតការ ប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ខុសពីវិធានសុខាភិបាល។

៧.ចំពោះក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មិនត្រូវដំឡើងថ្លៃ សេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល សំដៅបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកបើកបរ ដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនខ្លួន -បុគ្គលិក និងអ្នកដំណើរទាំងឡាយ

៨. សូមលើកទឹកចិត្តចំពោះការសម្រាកជួបជុំក្រុមគ្រួសារនៅក្នុងលំនៅឋានរៀងៗខ្លួន ហើយប្រសិនបើមាន តម្រូវការចាំបាច់ខានមិនបានក្នុងការធ្វើដំណើរ ត្រូវប្រកាន់ខ្ជាប់ជានិច្ចការគោរពច្បាប់ស្តីពីចរាចរណ៏ ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន សមស្របតាមពាក្យស្លោកដែលដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ “ថ្ងៃនេរ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍” និងត្រូវអនុវត្តឱ្យបាន ម៉ឺងម៉ាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍៕

ដោយ៖ សិលា


ចែករំលែក៖