ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅផ្សារចាស់ ដែលមានតូបជាប់ឈ្មោះ សុខ ម៉េងសុន តូបលេខ ៤៧៤ , ៤៧៥, ៥០០, ៥ឲ១,១៧,១៨,១៩,២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់សូមអញ្ជើញទៅពិនិត្យយកសំណាក រកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាព ចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឱ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឱ្យបាន ច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យ យកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ ។ ក្នុងករណីដែល អាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាកហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបាន ទៅយកសំណាក រកមេរោគកូវីដ-១៩ នោះចូលប្រកបអាជីវកម្មលក់ដូរឡើយ (នៅពេលដែលអាជ្ញាធរបើកដំណើរការ តូបរបស់ ឈ្មោះ សុខ ម៉េងសុន ឡើងវិញឡើយ ) ។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌដូនពេញ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករពាក់ព័ន្ធ ទាំងអស់ នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ គ្រប់ៗគ្នាប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកាចសាហាវ កូវីដ-១៩នេះ ៕
ដោយ៖ សិលា