ព័ត៌មានទាន់ហេតុការណ៍៖

តើមានបងប្អូនណា ! ធ្លាប់ទំនាក់ទំនងអ្នកជំងឺកូវីដ ឈ្មោះ សុខ ប៉ែងសុន (អ្នកលក់ដូរនៅ ផ្សារចាស់)ទេ ? មេត្តាទៅផ្តល់សំណាកផង ..!

ចែករំលែក៖

ភ្នំពេញ៖ តើមានបងប្អូនណា ! ធ្លាប់ទំនាក់ទំនងអ្នកជំងឺកូវីដ-១៩ ឈ្មោះ សុខ ប៉ែងសុន (អ្នកលក់ដូរនៅ ផ្សារចាស់)ទេ ? មេត្តាទៅផ្តល់សំណាកផង ..!។ នេះបើតាមសេចក្តីជូនដំណឹង របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

​អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ មានទំនាក់ទំនងជាប្រចាំ (ញឹកញាប់) ជាមួយ អ្នកជំងឺកូវីដ-១៩ ឈ្មោះ សុខ ប៉ែងសុន (អ្នកលក់ដូរនៅ ផ្សារចាស់) ចាប់ពីថ្ងៃទី ១៦ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
​សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖