ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ ជូនចំពោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លិខិតថ្លែងអំណរគុណ ជូនចំពោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកជាប់កិច្ចសន្យា នៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានថ្លែងថា, តាងនាមថ្នាក់ដឹកនាំ បុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា សិស្សានុសិស្ស និងនិស្សិតទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះជូនចំពោះ លោកស្រីវេជ្ជបណ្ឌិត និង ក្រុមការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយ កម្លាំងចិត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកជាប់កិច្ចសន្យានៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជននៅទូទាំងប្រទេស ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្របតាមការ សម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។ ការចូលរួម និងការសម្របសម្រួលប្រកបដោយទឹកចិត្តស្មោះសរ សាមគ្គីភាព និងសប្បុរសធម៌ គឺជា សមានចិត្តដ៏មានតម្លៃជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃបាន និងដែលបានជួយជំរុញឱ្យយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់បុគ្គលិកអប់រំ និងបុគ្គលិកកិច្ចសន្យានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសុវត្ថិភាព។

ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា សិស្សានុសិស្ស និងនិស្សិតទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណចំពោះ លោកជំទាវ វេជ្ជបណ្ឌិត និងក្រុមការងារ ដែលបាន និងកំពុងពុះពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក និងសូមជូនពរ លោកជំទាវវេជ្ជបណ្ឌិត និងក្រុម ការងារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវវេជ្ជបណ្ឌិត និងក្រុមការងារ មេត្តាទទួលនូវគារវកិច្ចដ៏ស្មោះពីយើងខ្ញុំ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖