ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាបចុះពិនិត្យការអនុវត្តការបិទច្រកចេញចូលខេត្ត និងការធ្វើចត្តាឡីស័កនៅតាមមណ្ឌល

ចែករំលែក៖

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់រវាងខេត្តសៀមរាបជាមួយនឹងខេត្តជុំវិញ។

ជាមួយនឹងការចុះពិនិត្យនេះ លោក បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង។

ជាមួយគ្នានេះ លោក អភិបាលខេត្តបានអំពាវនាវឲ្យបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងសហគមន៍យើង។

ទន្ទឹមនឹងនេះ លោក ក៏បានធ្វើការលើកទឹកចិត្តដល់ កងកម្លាំង និងក្រុមការងារសុខាភិបាលទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តគោលការណ៍នានារបស់រាជរដ្ឋាភិបាល បតបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសកម្មភាពតាមដាននិងស្វែងរកអ្នកពាក់ព័ន្ធផងដែរ។
៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា
ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក៕

ដោយ ៖ សិលា


ចែករំលែក៖