ភ្នំពេញ៖ បេីតាមរបាយការណ៍អង្គការសម្ពន្ធមិត្តសត្វព្រៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា អង្គការ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងឡដុតធ្យូងចំនួន ប្រមាណជា ១៨ កន្លែងជាបន្តបន្ទាប់ ដែលក្រុមឈ្មួញលួចធ្វើខុសច្បាប់ ។
ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ ដោយសារតែការផលិតធ្យូងនេះ បានជំរុញឲ្យឈ្មួញឈានទៅដល់ការកាប់បំផ្លាញព្រៃឈើ ដោយឡត្រូវការប្រើប្រាស់ឈើស្រស់ដើម្បីផលិតបានទៅជាធ្យូង។
បើតាមកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ក្រុមល្បាតនៅក្នុងតំបន់ជួរភ្នំក្រវាញ រហូតមកដល់ឆ្នាំ២០២១នេះ បានធ្វើការដកហូតធ្យូងជិត២០០បាវ និងបំផ្លាញឡដុតធ្យូងចំនួន ១៨កន្លែងផងដែរ។
គួរជម្រាបថា មន្ត្រីឧទ្យានុរក្ស កាលពីឆ្នាំមុនបានធ្វើការកម្ទេចចោលឡដុតធ្យូងចំនួន ១៤៦កន្លែងដែល ស្ថិតនៅក្នុងតំបន់ព្រៃការពារ៕ដោយ៖សហការី