ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅបុកគោយន្តកន្ត្រៃឈប់ចតចោលលើទ្រូងផ្លូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ដោយគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៧និង៣៥នាទីយប់ថ្ងៃទី០៩ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ​ត្រង់ចំណុចមុខសាលាឃុំរលួស ស្ថិតក្នុងភូមិស្លែងថ្មី ឃុំ រលួស ស្រុកស្វាយចេក ។
ជនរងគ្រោះបើកបរម៉ូតូដែលស្លាប់ឈ្មោះ មឿយ ម៉ាច ភេទប្រុសអាយុ ២០ ឆ្នាំ និងអ្នករួមដំណើររងរបួសធ្ងន់ម្នាក់បាក់ដៃស្តាំ ឈ្មោះ អៀម ពឺត ភេទប្រុសអាយុ ២៨ ឆ្នាំ មានទីលំនៅ ជាមួយគ្នា ភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក (គ្មានមួកសុវត្ថិភាពទាំង២នាក់) ម៉ូតូម៉ាកexciter ស៊េរីឆ្នាំ ២០១៨ ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ ។ចំណែកអ្នកបើក គោយន្តកន្ត្រៃ
ត្រូវគេស្គាល់ថាឈ្មោះ អ៊ីន សុភិន ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅ ភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ។
នគរបាលស្រុកស្វាយចេកថា៖មុនពេលកើតហេតុអ្នកបើកបរគោយន្តបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុមុខសាលាឃុំរលួស បានឈប់ចត ដោយមិនមានដាក់សញ្ញា សម្គាល់ ហើយម្ចាស់ដើរទៅទិញម្ហូបនៅហាងជិតនោះ ក៏ស្រាប់មួយសន្ទុះក្រោយមកមានម៉ូតូ០១គ្រឿង ជិៈដឹកគ្នាពីរនាក់ ដែលបើកបរដោយឈ្មោះ មឿយ ម៉ាច បើកក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានបុកចំពីក្រោយគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូភ្លាមៗនឹងកន្លែង និងអ្នករួមដំណើរ របួសធ្ងន់បាក់ដៃស្តាំ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ។បច្ចុប្បន្នវត្ថុតាងគោយន្តនិង ម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេករីឯកបើកបរគោយន្ត ត្រូវឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ផងដែរ៕

ដោយ៖ វណ្ណា


ចែករំលែក៖