ព័ត៌មានទាន់ហេតុការណ៍៖

ឡ​ដុត​ធ្យូង​ចំនួន​១៨ កន្លែង​ ត្រូវ​អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ​ បង្រ្កាប​ និងដកហូត​ធ្យូង​ជិត​២០០​បាវ

ចែករំលែក៖

ភ្នំពេញ៖ បេីតាមរបាយការណ៍អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ​ នៅថ្ងៃទី១០​ ខែមេសា​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ អង្គការ​ បានសហការជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះបង្រ្កាប​ទីតាំង​ឡ​ដុត​ធ្យូង​ចំនួន ប្រមាណ​ជា ១៨ កន្លែងជាបន្តបន្ទាប់​ ដែល​ក្រុម​ឈ្មួញ​លួច​ធ្វើ​ខុស​ច្បាប់​ ។

​ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ ដោយ​សារតែការផលិត​ធ្យូង​នេះ​ បាន​ជំរុញ​ឲ្យឈ្មួញឈានទៅដល់​ការកាប់បំផ្លាញ​ព្រៃឈើ ដោយ​ឡ​ត្រូវការ​ប្រើប្រាស់​ឈើ​ស្រស់​ដើម្បី​ផលិត​បាន​ទៅជា​ធ្យូង​។

បើតាមកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ក្រុម​ល្បាត​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ រហូតមកដល់​ឆ្នាំ២០២១នេះ បានធ្វើ​ការដកហូត​ធ្យូង​ជិត​២០០​បាវ និង​បំផ្លាញ​ឡ​ដុត​ធ្យូង​ចំនួន ១៨​កន្លែង​ផងដែរ​។​

គួរជម្រាបថា ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ កាលពីឆ្នាំមុនបានធ្វើការ​កម្ទេចចោល​ឡ​ដុត​ធ្យូង​ចំនួន ១៤៦​កន្លែង​ដែល ស្ថិតនៅក្នុង​តំបន់​ព្រៃ​ការពារ​៕ដោយ៖សហការី


ចែករំលែក៖