ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ដឹកនាំការងារ និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់បម្រើសន្តិសុខសុវត្ថិភាពជូនសង្គមនិងប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានដាក់ចេញវិធានការដូចជា ៖ ត្រួតពិនិត្យជាតិអាល់កុល ធ្វេីតេស្តរកសារធាតុញៀន ធ្វេីរដ្ឋបាលចំហ ឆែកឆេរអាវុធជាតិផ្ទុះ និងល្បាតចល័តត្រួតពិនិត្យគោលដៅងាយរងគ្រោះនៅក្នុងភូមិសាស្រ្ត ពិសេសនោះគឺវិធានការរបស់ក្រសួងសុខាភិបាលក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
ជាក់ស្ដែងនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ, សន្តិសុខ, កម្លាំងអន្តរាគមន៍ កម្លាំងអធិការដ្ឋាននគរបាលដូចជា៖
– ស្រុកចំការលើ : ប៉ុស្តិ៍ចំការអណ្តូង , តាប្រុក , ស្ពឺ , ស្វាយទាប , បុសខ្នុរ
– ស្រុកស្រីសន្ធរ : ប៉ុស្តិ៍ខ្នារ.ស , ផ្ទះកណ្តាល
– ស្រុកស្ទឹងត្រង់ : ប៉ុស្តិ៍ពាមកោះស្នា , អារក្សត្នោត , ព្រែកកក់
– ស្រុកកងមាស : ប៉ុស្តិ៍ព្រែកក្របៅ , រកាអារ , ស្តៅ , រកាគយ , ព្រែកកុយ , រាយប៉ាយ , ពាមជីកង , កងតាណឹង
– ស្រុកកោះសូទិន : ប៉ុស្តិ៍មហាខ្ញូង , កោះសូទិន , កំពង់រាប , ល្វេ , ពាមប្រធ្នោះ , ព្រែកតានង់
– ស្រុកជើងព្រៃ : ប៉ុស្តិ៍ស្តើងជ័យ , ព្រៃចារ
– ស្រុកកំពង់សៀម : ប៉ុស្តិ៍កោះមិត្ត , រអាង និងប៉ុស្តិ៍ទាំង៤ (ក្រុងកំពង់ចាម)។
កម្លាំងនគរបាលស្ថិតក្រោមឱវាទស្នងការខេត្តបានចុះត្រួតពិនិត្យជាតិអាល់កុល ធ្វេីតេស្តរកសារធាតុញៀន ធ្វេីរដ្ឋបាលចំហ ឆែកឆេរអាវុធជាតិផ្ទុះ និងល្បាតចល័តត្រួតពិនិត្យគោលដៅងាយរងគ្រោះនៅក្នុងភូមិសាស្រ្ត៕
ដោយ៖ វណ្ណៈ