ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ ៖
១- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ និងបានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០៤នាទី ជាមួយនឹងស្ថានភាព ក្អក ហត់ខ្លាំង។ ដោយស្ថានភាពជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងវិធីសង្គ្រោះផ្សេងទៀតតាមលក្ខណៈបច្ចេកទេស នៅតែមិន អាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី។
២- មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ មានអាសយដ្ឋាន រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២១:០០នាទី ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំងតម្រូវឱ្យក្រុមគ្រូពេទ្យព្យាបាលសង្គ្រោះបន្ទាន់ ដោយប្រើម៉ាស៊ីនជំនួយដង្ហើម និងយក សំណាកទៅវិភាគជាលទ្ធផលបង្ហាញថាស្ត្រីខាងលើមានវិជ្ជមានកូវីដ-១៩។ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺ មានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យគ្រូពេទ្យធ្វើការសង្គ្រោះតាមលក្ខណៈបច្ចេកទេស នៅតែមិនអាចជួយស ង្គ្រោះបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:៣០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរទាំងពីរនាក់ខាងលើបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើម ស្រេចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីសកូវីដ-១៩ ។
៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជ ធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦:៤០នាទីព្រឹក ជាមួយនឹងស្ថានភាព ស្លាប់ បាត់បង់ជីវិតរួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ ដោយជាករណីសង្ស័យសពត្រូវបានយកសំណាកធ្វើវិភាគជាលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ! បុរសជនជាតិខ្មែរខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរ ingj (MOURANT ENTRANT AVEC COVID -19)
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សុខ ខេមរា