ខេត្តពោធិ៍សាត់ ៖ មន្រ្តីរដ្ឋបាលជលផលផ្នែករាំងទិល សហគមន៍នេសាទដីរនាត និងប្រជានេសាទភូមិដីរនាត សរុបប្រមាណចំនួន២១នាក់មធ្យោបាយកាណូត៥គ្រឿង សហការបោះបង្គោលជ្រុំក្នុងកន្លែងអភិរក្សដើម្បីការពារមេពូជត្រី ។
ករណីមន្រ្តីសហការបោះបង្គោលជ្រុំខាងលើ ធ្វើឡើងនារសៀលថ្ងៃអង្គរ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចក្នុងកន្លែងអភិរក្សជលផលអតីត(ឡូត៍នេសាទលេខ២)ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
មន្រ្តីរដ្ឋបាលជលផលផ្នែករាំងទិលបានឲ្យដឹងថា លទ្ធផល៖ បោះបង្គោលអស់ចំនួន១៦០០ដើម ស្មើនឹងទំហំប្រវែងចំនួន៣០០ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៤០០ម៉ែត្រ ដើម្បីការពារមេត្រីពូជ ៕
ដោយ៖ បុឹម ពិន