ភ្នំពេញ, ហាងនំបុ័ង អាស៊ី-អឺរ៉ុប (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កម្រិតហានិភ័យ ខណ:អ្នកជំងឺកូវីដ-១៩ ប៉ះពាល់មនុស្ស១៣នាក់ ។ នេះបើយោងតាម សេចក្តីជូនដំណឹង (កម្រិតហានិភ័យ 🔴🔴🔴) របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ(ហាងនំបុ័ង អាស៊ី-អឺរ៉ុប (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង) ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនេះ និងបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ!
ដោយ៖ សុខ ខេមរា