ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងបន្ទាន់❗️ អ្នកល្មេីសបម្រាម បានលួចចូលមកខេត្តព្រៃវែងថ្មីៗនេះបានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ !

ចែករំលែក៖

ខេត្តព្រៃវែង៖ “ការចល័តទីនេះ ធ្វើអោយនាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្តាយ និងសាច់ញាតិ”។ លោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែងសូមបញ្ជាឲ្យចាត់វិធានការក្តៅ ការរឹតបន្តឹងការឆ្លងកាត់ និងដាក់អោយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដោយគ្មានការយោគយល់ដាច់ខាត។

ជាការជំរាបជូនជាសាធារណៈផងដែរថា ចំពោះអ្នកលួចចល័តទីដោយមិនគោរពវិធានការរដ្ឋបាលនិងត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច។

ខាងក្រោម ជាឈ្មោះ ដែលលួចរត់ចូលមកខេត្ត និងបានរកឃើញវិជ្ជមានកូវីដ-១៩ ៖

១.ឈ្មោះ ឆាំ រីនឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា (យកលេីកទី១) គាត់មកពីរាជធានីភ្នំពេញ។

២.ឈ្មោះ យៀវ លន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា(យកលេីកទី១) គាត់មកពីភ្នំពេញ។

៣.ឈ្មោះ ឆែម ភា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកូនពោធិ៍ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា (យកលើកទី១) គាត់មកពីភ្នំពេញ។

៤.ឈ្មោះ ហ៊ាង ភី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា(យកលេីកទី១) គាត់មកពីភ្នំពេញ៕

ប្រភព ៖ ទទក


ចែករំលែក៖