ព័ត៌មានទាន់ហេតុការណ៍៖

ប៉ះទង្គិចគ្នានៅរោងចក្រអគ្គិសនីបង់ក្លាដែស ស្លាប់៤នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់រងការបាញ់សម្លាប់ និងរបួសជាច្រើននាក់ នៅថ្ងៃទី១៧ខែមេសា ក្រោយកម្លាំងប៉ូលិសបាញ់ទៅលើក្រុមកម្មករទាមទារដំឡើងប្រាក់ខែនៅរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសនេះ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសតំបន់ លោក Azizul Islamបាននិយាយថា ប៉ូលិសបង្ខំចិត្តផ្ទុះអាវុធទៅលើក្រុមបាតុករ ក្រោយពេលក្រុមបាតុករវាយប្រហារទៅលើរោងចក្រអគ្គិសនីដែលកំពុងតែសាងសង់នៅតំបន់ Chittagong។
លោក Islam បានបន្តទៀតថា «មានមនុស្ស៤នាក់ស្លាប់និងរបួសជាច្រើន…ហើយយើងព្យាយាមទប់ស្កាត់ស្ថានភាព។ ការធ្វើបាតុកម្មប្រឆាំងរោងចក្រអគ្គិសនីដែលចិនវិនិយោគតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស។
ពលរដ្ឋក្នុងតំបន់បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពបន្តកើតឡើងបែបនេះ ធ្វើឲ្យពលរដ្ឋត្រូវបម្លាស់ទី និងបំផ្លាញបរិស្ថាននៅទីនេះ៕ដោយ៖ ធីរីណា

រូបភាព៖Reuters

បញ្ជូនអ្នករបួសទៅសង្គ្រោះបន្ទាន់។ (រូបភាព៖ straitstimes.com)


ចែករំលែក៖