ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យសពព្រះអង្គម្ចាស់ ហ្វីលីពធ្វើឡើងនៅវិមាន Windsor ដោយមានការចូលរួមពីព្រះមហាក្សត្រី អាលីហ្សាប៊ែតទីពីរ

ចែករំលែក៖

រាជវាំងអង់គ្លេសបានរៀបចំពិធីបុណ្យសពជូនព្រះអង្គម្ចាស់ ហ្វីលីព នៅអគារ St George ស្ថិតនៅក្នុងវិមាន Windsor ។
ព្រះមហេសីព្រះអង្គម្ចាស់ហ្វីលីព គឺជាព្រះមហាក្សត្រី Elizabeth និងសមាជិករាជវង្ស។ ព្រះអង្គម្ចាស់ហ្វីលីពីនបានចូលទីវង្គត់នៅថ្ងៃទី ៩ខែមេសា ក្នុងព្រះជន៩៩វស្សា ។ កាលពីដើមឆ្នាំ២០២១ ព្រះអង្គម្ចាស់ហ្វីលីព បានចូលសម្រាកព្យាបាលជំងឺបេះដូងរយៈពេល១ខែ ។ នៅខែមីនាព្រះអង្គម្ចាស់ក៏បានវិលត្រឡប់មករាជវាំងវិញដើម្បីចំណាយពេលវេលាចុងក្រោយសម្រាប់ក្រុមគ្រួសារ។
ពិធីបុណ្យសពរៀបចំឡើងយ៉ាងល្អនៅវិមាន Windsor ដោយរាជវាំង ដោយបានតុបតែងរថយន្ត Land Rover Defender តាមបែបយោធាដើម្បីដឹកសព។ ព្រះមហាក្សត្រី Elizabeth គ្រោងឈុតខ្មៅ ឈរម្នាក់ឯងនៅពេលពិធីបុណ្យចាប់ផ្តើម។
អ្នកដែលចូលរួមពិធីបុណ្យនៅវិមាន Windson មានព្រះរាជបុត្រCharles និងកូនៗ ដែលមាន រាជបុត្រ William និង Harry ។ ចំនួនអ្នកចូលរួមមានកំណត់គឺត្រឹមតែ ៣០នាក់ប៉ុណ្ណោះ ដោយសារតែបញ្ហាកូវីដ-១៩ ។ ជាមួយគ្នានេះដែរ ក៏មានពិធីគោរពវិញ្ញណក្ខន្ធ ១នាទីនៅវេលាម៉ោង៣ នៅទូទាំងប្រទេស៕

ដោយ៖ ធីរីណា(រូបភាព៖daidoanket.vn)


ចែករំលែក៖