ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសផ្អាកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនដល់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងការងារ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយរងចាំអនុគណៈកម្មការចំពោះកិច្ចការជូនដំណឹងជាថ្មី។
គួររម្លឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែមេសាម្សិលមិញនេះ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានជំរាបជូនសាធារណជនថា៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងលើកទី១ និងលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារមានដូចខាងក្រោម៖