ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អាជីវករផ្សារដើមគ​ បើមានអាការៈគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19)

ចែករំលែក៖

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានជូនព័ត៌មានថា, អាជីវករផ្សារដើមគ​ បើមានអាការៈគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19)។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 មេត្តាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលទៅផ្សារ និង 📣 សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារជាប្រចាំនៅផ្សារដើមគ​។
​ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅ៖

📌​ វិទ្យាល័យ​បាក់ទូក​
📌 វិទ្យាល័យ​បឹង​ត្របែក​
📌 មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌 មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌 សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌​ វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមបញ្ជាក់ថា, អាជ្ញាធររាជធានីភ្នំពេញបានប្រកាសបិទផ្សារលក់បន្លែផ្សារដើមគរ ក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ផងដែរកាលពីយប់មុិញ៕

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖