ភ្នំពេញ៖ ក្នុងដំណាក់កាលដ៏លំបាកទាំងសកលលោក ទាំងកម្ពុជាកំពុងជួបគ្រោះដ៏កាចសាហាវជំងឺកូវីដ-១៩ យើងឃើញថា ទាំងប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរក្នុងមូលដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ក្រុមគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត វះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ !
នេះជាការថ្លែងពីលោកសាស្រ្តាចារ្យ ងី ម៉េង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
លោកសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងបន្តថា, ខ្ញុំបាទសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត វះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ។ តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិក មន្ត្រីរាជការទាំងអស់ សូមជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ សុខ ខេមរា