ព័ត៌មានទាន់ហេតុការណ៍៖

សារលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ឥឡូវនេះវីរុសកូវីដ១៩កំពុងតែសកម្មនិងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាននៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារកាស៊ីណូនិងរោងចក្រដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រេីន។  ពេលបុគ្គលបានឆ្លងវីរុសកូវីដ១៩នៅតាមទីតាំងទាំងនេះហេីយមកដល់ផ្ទះអាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួនសូម្បីតែកូនតូចៗមិនថាអាយុតិចឫច្រេីននោះឡេីយ។  ដូច្នេះប្រសិនបេីបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ​ “៣ការពារនិង៣កុំនិងចាក់វ៉ាក់សាំង+នៅផ្ទះជាបណ្តោះអាសន្ន“​ នោះទេអាយុជីវិតបុគ្គលណាម្នាក់ឫអាចមានច្រេីននាក់នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ១៩ដោយងាយស្រួលហេីយ។  ត្រូវចងចាំថា​ “ពេលនេះសុខភាពនិងអាយុជីវិតរបស់បុគ្គលនិងក្រុមគ្រួសារខ្លួនគឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយបេីមិនចង់មានជំងឺកូវីដ១៩ទេនោះគឺត្រូវខិតខំអត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លីជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរដោយអនុវត្តវិធានការដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញជាបន្តបន្ទាប់នេះជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណ:កូវីដ១៩ដោយសារតែការធ្វេសប្រហែសការផ្គេីនឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ“​ កាលសង្រ្គាមយេីងខ្លាចត្រូវគ្រាប់ផ្លោងនាំគ្នាជ្រកកោនក្នុងត្រង់សេតែពេលនេះយេីងខ្លាចវីរុសកូវីដ១៩ផ្លោងដាក់យេីងយេីងត្រូវនាំគ្នានៅផ្ទះដែលការនៅផ្ទះរបស់យេីងវាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់  ហេីយសត្រូវអត់ស្រមោលកូវីដ១៩ពិតជាមានការលំបាកក្នុងការស្វែងរកការវាយលុកហេីយរកយេីងមិនឃេីញទៀតផង។  សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួមគ្នារក្សាឱ្យមានសុខភាពល្អចៀសផុតពីការវាយលុកជំងឺកូវីដ១៩និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ១៩ទាំងអស់គ្នា។

សូមអរគុណ

បំណងល្អពីលោកស្រីវេជ្ជបណ្ឌិតវណ្ណឌីនរដ្ឋលេខាធិការជាប្រធាន..១៩និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖