ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀង សម្រេចដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន​ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅភូមិសាស្ត្រ សង្កាត់បាវិត​នៃក្រុងបាវិត​ ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងសម្រេច

ប្រការ១.…ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង ដែលមានថិរវេលាអនុវត្តរយៈពេល១៤ថ្ងៃ គិតចាប់ ពីវេលាម៉ោងសូន្យនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១. ថិរវេលាខាងលើនេះ អាចត្រូវបានសម្រេចបន្ត ឬបញ្ចប់មុនថិរវេលាកំណត់ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ។
ប្រការ២.. ត្រូវបានរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្នក្នុងភូមិសាស្ត្រសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង លើកលែងតែចំពោះករណី ដូចខាងក្រោម៖
-ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម ដែលមិនមានការរឹតត្បិត ឬហាមឃាត់ និងដោយមានភា្ជប់លិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម
– ការធ្វើដំណើរទៅស្វែងរកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ
– ការធ្វើដំណើទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់
– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកម្មជូនស្ថាប័ន -អង្គភាព
– ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យ ការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណង់រឹង សំណល់វេជ្ជសាស្ត្រ និងការដឹកជញ្ជូនម្ហូបអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន
— ការធ្វើដំណើរបំពេញកាតព្វកិច្ចបម្រើឲ្យផលប្រយោជន៍សាធារណៈ
– ការធ្វើដំណើររបស់បុគ្គលិក កម្មករនិយោជិត និយោជក ទៅបំពេញការងានៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ដែលអនុញ្ញាតឲ្យបើកដំណើរការជាធម្មតា
– ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ។

ប្រការ៣.ត្រូវបានហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្សដែលបណ្តាលឲ្យមានការឆ្លងជំងឺកូវីដ-១៩ លើកលែង ចំពោះករណី ដូចខាងក្រោម៖
– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
-ការរៀបចំពិធីបុណ្យសព ដោយគោរពតាមគោលការណ៍កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការប្រមូលផ្តុំមនុស្សដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
-ការជួបជុំមនុស្សដើម្បីផ្ដល់ជំនួយចាំបាច់នានាដល់ជនងាយរងគ្រោះ ឬជូនជនរងគ្រោះ
– ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬសាលាជម្រះក្តី
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការ បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
– ការជួបជុំក្នុងការបំពេញការងាររបស់បុគ្គលិក កម្មករនិយោជិត និងនិយោជក នៅតាមបណ្តាក្រុមហ៊ុនរោងចក្រ សហគ្រាសនានា ដែលនៅដំណើការធម្មតា
– ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬកគោលបំណង ផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ៕

ដោយ ៖ សិលា


ចែករំលែក៖